សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ដោយប្រើដៃទាញដែកចំរឹងបង្អួចផ្ទះ លួចទ្រព្យសម្បត្តិ

នៅថ្ងៃទី១៧ កក្កដា ២០២០ ម៉ោង០៩ និង០០នាទី សមត្ថកិច្ចគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់​ឈ្មោះសេត សៃណាល ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ៧ភ៤ ភូមិព្រែកតា ពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទអំពើលួចមានស្ថានទម្ងន់ទោស (ប្រើដៃទាញដែកចំរឹងបង្អួចផ្ទះ លួចទ្រព្យសម្បត្តិ) នៅផ្ទះលេខ១ស ផ ភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះឈ្មោះ សន សារុំ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានចាក់សោទ្វារផ្ទះកើតហេតុ ទុកចោលរយៈពេល ០២ឆ្នាំមកហើយ រួចទៅរស់នៅផ្ទះផ្សេងទៀត នៅខណ្ឌពោធិ៍សែនជ័យ។ លុះដល់ថ្ងៃទី១៧ កក្កដា ២០២០ ម៉ោង០៩និង០០នាទី ជនរងគ្រោះបានមកមើលផ្ទះខាងលើ ក៏ឃើញជនសង្ស័យផ្លោះរបងចូលផ្ទះ យកដៃទាញដែកចំរឹងបង្អួច រកលួចទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយទទួលបានសេចក្ដីរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

កន្លងមកជនរងគ្រោះធ្លាប់បាត់ទ្រព្យសម្បត្តិ នៅផ្ទះខាងលើ រួមមាន ៖ ទ្វារឈើ០១, ទ្វារដែក០១, បន្ទះសូឡា ០១, ទុយោរទឹក១០ដើម, ទូរទស្សន៍០១គ្រឿង, កំរាលព្រំ០១គូ, ធុងហ្គាស០១, លួសបន្លា ៥០ម៉ែត្រ, បង្អួចកញ្ចក់០៣ផ្ទាំង, តុឈើ០៣, ចានមួយចំនួន និងសម្ភារៈមួយចំនួនទៀត ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ