សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកវរសេនីយ៏ត្រី ពៅ សូសន្យា អធិការរង ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តខណ្ឌ៧មករា

នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ កំលាំងគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៏ត្រី ពៅ សូសន្យា អធិការរង​​ នឹងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារ បានចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តខណ្ឌ៧មករា តាមបណ្ដោយមហាវិថីកម្ពុជាក្រោម(១២៨) កន្លែងលក់សំលៀកបំពាក់ និងបន្តមកចំនុចផ្លូវ ២១១ (បុរីកីឡា) ក្នុងសង្កាត់វាលវង់ ដោយអនុញ្ញាតិអោយតាំងលក់ត្រឹម១/៣ នៃចញ្ចើមផ្លូវដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឃើញថាបងប្អូនអជីវករបានរីករាយចូលរួមសហការ។

លោកវរសេនីយ៏ត្រី ពៅ សូសន្យា អធិការរង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់តាំងសំភារៈនៅលើចញ្ចើមផ្លូវទាំងអស់ត្រូវបញ្ឈប់ ការដាក់តាំងសំភារៈ ឬទំនិញរបស់ខ្លួន ព្រោះបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៏ ដល់អ្នកថ្មើជើង អ្នកធ្វើដំណើនៅលើផ្លូវសាធារណៈ និងបណ្តាលឲ្យមានការកកស្ទះចរាចរណ៏ផងដែរ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ