សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណី​ប្រើប្រាស់សារធាតុញៀន​​ ដោយ​ខុសច្បាប់​

រាជធានីភ្នំពេញ​៖ នៅថ្ងៃទី១៧ ខែកកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៣និង០០នាទី  កំលាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅរោងកម្មករបុរីប៉េងហួត ភូមិ វាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមាន​​ ឈ្មោះឃឹម ចិត្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់,ឈ្មោះលាក់ ថុល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់, ឈ្មោះ ម៉ៅ ដាវី ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់។

ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា ក្រាមពណ៌សថ្លា (សង្សយ័គ្រឿងញៀន) ០១កញ្ចប់ថង់តូច។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ