សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញ ប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាស់នូវសារធាតុញៀន

នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥ម៉៣០នាទី កំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ បានចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន មកដល់ចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ ផេន ម៉េងអាន ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ សមត្ថកិច្ច​ដកហូតវត្ថុតាងរួមមាន÷

+ក្រាមសថ្លាចំនួន០១កញ្ចប់ធំល្មម(សង្ស័យជាគ្រឿងញៀន)។
+សំបកថង់មួយចំនួន
+ជ័រទុយយោចុងស្រួច០១
+ប្រអប់ដែកព៌ណក្រហម០១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ