សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ករណី​ស្ត្រី​ម្នាក់​ឈ្មោះ ញ៉ កញ្ញា ដែល​បាន​ផុស​ជេរប្រមាទ​មើលងាយ​សម​ត្ថ​កិច្ច​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម Tik Tok (វីដេអូ)

នៅ​ថ្ងៃ​ចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្ត្រី​ម្នាក់​ឈ្មោះ ញ៉ កញ្ញា ភ្នាក់ងារ​លក់​អចលនទ្រព្យ ដែលមាន​គណនី Tiktok ឈ្មោះ @kanhanour12   បាន​បង្ហោះ​វីដេអូ​មាន​ខ្លឹមសារ​ប្រមាថមើលងាយ​ដល់​កិត្តិយស​មកលើ​សមត្ថកិច្ច លើ​ប្រព័ន្ធ​បណ្តាញ​សង្គម Tiktok ។ ដោយមាន​ការសហការ​រវាង​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើ​ការកោះហៅ​ឈ្មោះ ញ៉ កញ្ញា ឲ្យ​ចូលខ្លួន​មក​បំភ្លឺ ស្ត្រី​រូបនេះ​បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន ហើយ​បានធ្វើ​កិច្ចសន្យា​សុំទោស និង​បាន​ថត​វីដេអូ​ធ្វើការ​សុំទោស​ជា​សារ​ធាណៈ នូវ​កំហុស​ដែល​ខ្លួន​បាន​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច​ដែលជា​អ្នកអនុវត្ត​ច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ