សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អធិការដ្ឋានខណ្ឌច្បារអំពៅ បង្ក្រាបបទល្មើសគ្រឿងញៀន​ ២ករណី ឃាត់ខ្លួនជនសង្ស័យបានសរុប៤នាក់

ភ្នំពេញ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ចំនួន២ករណី នៅ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២។

ករណី​ទី១៖ ថ្ងៃទី០៥-០៧-២០២០ ម៉ោង០៨និង៣០នាទី សមត្ថកិច្ច​ប៉ុស្តិ៍​វាល​ស្បូវ ឃាត់ខ្លួន​ជនសង្ស័យ ០៣នាក់ នៅ​រោង​កម្មករសំណង់​បុរី​ប៉េង​ហួត ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ពីបទ ៖ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

១-ជ​នង​សង្ស័យ​ឈ្មោះ​រឿន វ៉ាត ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។

២-ជ​នង​សង្ស័យ​ឈ្មោះ​ម៉ាង វិត ភេទ​ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។

៣-ឈ្មោះ​អឿន សុខ​ជី​ង ភេទ​ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។

 ជនសង្ស័យ​ទាំង៣នាក់​ខាងលើ​ស្នាក់នៅ​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។

វត្ថុតាង​ដកហូត៖ ក្រាម​ពណ៌​ស​ថ្លា (សង្ស័យ​គ្រឿងញៀន) ចំនួន ០៨កញ្ចប់​ថង់​តូច។

ករណី​ទី២ ៖ ថ្ងៃទី០៥-០៧-២០២០ ម៉ោង១០និង៣០នាទី សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​វាល​ស្បូវ ឃាត់ខ្លួន​ជនសង្ស័យ០១នាក់ នៅ​រោង​កម្មករសំណង់​បុរី​ប៉េង​ហួត ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ពីបទ ៖ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

ជ​នង​សង្ស័យ​ឈ្មោះ​ឆន ឡា ភេទ​ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ  រោង​កម្មករសំណង់​បុរី​ប៉េង​ហួត ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។

ដកហូត​បាន​វត្ថុតាង​មាន ៖ ក្រាម​ព​ណ៍ស​ថ្លា(ស​ង្ស​យ័​គ្រឿងញៀន) ០១កញ្ចប់​ថង់​តូច។

បច្ចុប្បន្ន កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ