សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ១នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

ភ្នំពេញ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ កំលាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​ជាប់​ជាប្រចាំ​ចំពោះមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ជាក់ស្តែង​នៅ​ថ្ងៃទី១ ខែ​ក​ក្ម​ដា ឆ្នាំ២០២០ វេលា​ម៉ោង១១ម៉៣០នាទី កំលាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ល្បាត​នៅក្នុង​មូលដ្ឋាន​ទៅដល់​ចំណុច ផ្លូវ​រថភ្លើង ភូមិ៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ  វាសនា  ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ  ស្នាក់នៅ​ភូមិ​ដើម​មៀន សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត កណ្តាល  មុខរបរ​មិន​ពិត​ប្រា​ដក។

រួម​នឹង​វត្ថុតាង​ដកហូត៖ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន០៥កញ្ចប់​តូច(ប្រាំ​កញ្ចប់​តូច)។

បច្ចុប្បន្ន កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី។

ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង១១ ជំរុញ​ការស្រាវជ្រាវ​និង​បន្ត​បើក​ការបង្ក្រាប​ជាប់​ជាប្រចាំ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ