សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ចោរលូចម៉ូទ័របូមទឹក១នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ក្រាំងពង្រ សហការព័ទ្ធចាប់ខ្លួនបាន

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ចាន់ ស្រស់ ហៅកូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទលួចម៉ូទ័របូមទឹក។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ឈ្មោះ អ៊ុក សុរៀង ភេទស្រី អាយុ៤៣ឆ្នាំ និងចៅស្រីអាយុ៨ឆ្នាំ កំពុងនៅលើផ្ទះស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរាជធានីភ្នំពេញ។ ពេលនោះក៏បានឮសំលេងឆ្កែព្រូល រួចចៅស្រីបានក្រឡេកមើលឃើញជនសង្ស័យឈ្មោះ ចាន់ ស្រស់ ហៅ កូ បានលួចយកម៉ូទ័របូមទឹក ដែលជនរងគ្រោះឈ្មោះ ម៉ៃ មុំ ភេទប្រុស អាយុ៤៨ឆ្នាំទុកនៅក្រោមផ្ទះ។ ក្រោយពីស្រែកប្រាប់យាយបង្កើតឈ្មោះ អ៊ុក សុរៀង ថា មានចោរលួចម៉ូទ័របូមទឹក ជនសង្ស័យគេចខ្លួនតាមមាត់ស្ទឹងបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចអោយជួយអន្តរាគមន៍ លុះដល់វេលាម៉ោង១៤ និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងពង្រ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រតាមនីតិវិធីច្បាប់៕

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចយកម៉ូទ័របូមទឹករបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ