សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នគរបាលខណ្ឌដូនពេញធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ករណី​ជួញដូរ​ដោយខុសច្បាប់​នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង

ភ្នំពេញ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ កំលាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​ជាប់​ជាប្រចាំ​ចំពោះមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ជាក់ស្តែង​នៅ​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង១៦ ម៉០០នាទី កំលាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ល្បាត​នៅក្នុង​មូលដ្ឋាន​ទៅដល់​ចំណុច​ផ្លូវ​រថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០១នាក់  ឈ្មោះ វណ្ណ សំណាង ហៅ​ជ្រូក​តូច ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដក ស្នាក់នៅ​បុរី​កីឡា ភូមិ១២ សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

វត្ថុតាង​ដកហូត៖ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន០១កញ្ចប់​ធំ (មួយកញ្ចប់​ធំ)។

បច្ចុប្បន្ន កំលាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី។

ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង១១ ជំរុញ​ការស្រាវជ្រាវ​និង​បន្ត​បើក​ការបង្ក្រាប​ជាប់​ជាប្រចាំ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ