សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្ក្រាបករណីលួចគាស់ទ្វារផ្ទះលួចយកម៉ូតូ

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៦:៤៥នាទី ត្រង់ចំណុចផ្ទះលេខ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ ព្រីង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ ទីលំនៅផ្ទះ៤៩ ផ្លូវ២៦១ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ១៩ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមបណ្តឹងជនរងគ្រោះឈ្មោះ អេង វណ្ណឆាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតខ្មែរ ទីលំនៅផ្ទះលេខ ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២ គ្រឿង , តួណឺវីសចំនួន០១, អាវខ្មៅដៃវែងជាប់មួកពីលើចំនួន០១, ទូរស័ព្ទដៃចំនួន០២គ្រឿង,កាបូបចំនួន០១ ។

ហេតុការណ៍៖ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ជនរងគ្រោះឈ្មោះ អេង វណ្ណឆាវ ភេទប្រុស អាយុ២៨ឆ្នាំ ទុកម៉ូតូចំនួន០៣គ្រឿង

១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FN-9874 មានលេខតួ 315213 និងលេខម៉ាស៊ីន315132 ចំនួន០១គ្រឿង,

២/ម៉ូតូម៉ាកហ្សូម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GB-5331 មានលេខតួ 5035806 និងលេខម៉ាស៊ីន0035806 ចំនួន០១គ្រឿង

៣/ម៉ាកសេដេ ពណ៌ខ្មៅ (ម៉ូតូចាស់) នៅក្នុងផ្ទះលេខ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចចាក់សោរទ្វារត្រឹមត្រូវ ។

ហើយជនរងគ្រោះក៏បានធ្វើដំណើរទៅលេងខេត្តតាកែវជាមួយក្រុមគ្រួសារ ដោយពុំមានអ្នកនៅយាមផ្ទះទេ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៦និង៤៥នាទី ជនរងគ្រោះបានត្រឡប់ពីខេត្តតាកែវ មកដល់ផ្ទះលេខ១១៤ ខាងលើ ស្រាប់តែឃើញទ្វារចំហរ ហើយមូលវីសដោះកញ្ចក់ទ្វារចេញ០១ផ្ទាំង និងឃើញម៉ូតូម៉ាកសេដេ ពណ៌ខ្មៅ (ម៉ូតូចាស់) ទុកចោលនៅខាងមុខផ្ទះ ។

បន្ទាប់មកជនរងគ្រោះ ក៏បានដើរចូលក្នុងផ្ទះឃើញអីវ៉ាន់ នៅក្នុងផ្ទះរើកកាយ រប៉ាត់រប៉ាយ និងបាត់ម៉ូតូចំនួន០២គ្រឿង ១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FN-9874 មានលេខតួ 315213 និងលេខម៉ាស៊ីន315132 ចំនួន០១គ្រឿង, ២/ម៉ូតូម៉ាកហ្សូម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GB-5331 មានលេខតួ 5035806 និងលេខម៉ាស៊ីន0035806 ចំនួន០១គ្រឿង ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីជួយអន្តរាគមន៍។

សមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវឆែកមើលជីភីអេស ដែលដាក់ជាប់នឹងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FN-9874 មានលេខតួ 315213 និងលេខម៉ាស៊ីន315132 តាមរយៈទូរស័ព្ទដៃរបស់ជនរងគ្រោះ ឃើញម៉ូតូម៉ាកខាងលើ កំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង កម្លាំងជំនាញយើងក៏ជិះឡានទៅតាម ជីភីអេសនេះ ដោយសហការជាបន្ដបន្ទាប់ជាមួយកម្លាំងខេត្ដកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការខេត្ដកំពង់ឆ្នាំង ក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ទី០១ឈ្មោះ ព្រីង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ ទី០២ឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ រួមនិងវត្ថុតាង៖

១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FN-9874 មានលេខតួ 315213 និងលេខម៉ាស៊ីន315132 ចំនួន០១គ្រឿង,
២/ម៉ូតូម៉ាកហ្សូម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GB-5331 មានលេខតួ 5035806 និងលេខម៉ាស៊ីន0035806 ចំនួន០១គ្រឿង ,

៣/តួណឺវីសចំនួន០១,

៤/អាវខ្មៅដៃវែងជាប់មួកពីលើចំនួន០១,

៥/ទូរស័ព្ទដៃម៉ាក Camfone ពណ៌ខ្មៅចំនួន០១គ្រឿង,

៦/ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌កាប់ស្តាំងចំនួន០១គ្រឿង

៧/កាបូបស្ពាយក្រឡាការ៉ូចំនួន០១ នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចខាងមុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ខាងលើ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ