សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ថ្លែងអំណរគុណ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ស្វែងរក​ម្ចាស់​រថយន្ត​ដែល​បុក​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​គ្រោះថ្នាក់

មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង ម៉ាក​Starexពណ៌​ទឹកប្រាក់ មាន​ផ្លាកលេខ​ភ្នំពេញ​2BA.7782 ដែលជា​កម្ម​សិទ្ធ​ឈ្មោះ រិ​ន រ៉ា​ន មាន​ទីលំនៅ​ផ្ទះ​121E5z.93 ភូមិ១ សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា ។

តាម​ការបំភ្លឺ​របស់​ម្ចាស់​ត​ថ​យន្ត​ថា​គាត់​បាន​លក់​ឡាន​នេះ​ឲ្យ​ទៅ​ឈ្មោះ​ម៉ម ម៉េង ភេទ​ប្រុស​អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ផ្សារ​ស្នូល ឃុំ​និង​ស្រុក​ស្នូល ខេត្តក្រចេះ​រយ:ពេល១ឆ្នាំ​មកហើយ ឥឡូវ​ឈ្មោះ​ម៉េង​បាន​ឲ្យ​ប្រពន្ធ​ឈ្មោះ ជា ស្រី​ឡឹង   អាយុ ៥០ឆ្នាំ ចូលមក​បំភ្លឺ​នៅ​នគរបាល​ខណ្ឌ៧មករា​ដោយបាន​បញ្ជាក់ថា​រថយន្ត​ខាងលើនេះ​គាត់​បាន​ទិញ​ពី​ឈ្មោះ រិ​ន-រ៉ា​ន មែនហើយ​បាន​យកទៅ​ជួល​តៃកុង​ឲ្យ​បើក​ធ្វើ​អាជីវកម្ម(តៃកុង​នោះ​ឈ្មោះ សុខ ជា ភេទ​ប្រុស​អាយុ៣៧ឆ្នាំ មិនដឹង​ទីលំនៅ ក្រោយ​មានរឿង​ក៏​គេចខ្លួន​បាត់ទៅ) ។

ករណីនេះ​នគរបាល​ខណ្ឌ៧មករា​បានប្រគល់​អ្នកលក់​និង​អ្នកទិញ​រថយន្ត​នោះ​ឲ្យ​ទៅ​នគរបាល​ស្រុក​មុខកំពូល​ដើម្បី​ធ្វើការ​បន្ត ព្រោះ​ករណីនេះ​កើតឡើង​នៅ​ស្រុក​មុខកំពូល​ខេត្តកណ្តាល ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ