សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្តុកក្តួលណាស់! ពេលនេះប៉ូលីសចរាចរណ៍ ករណីឡានធំកិនយ៉ាងរន្ធត់ លទ្ធផលរបួសបាក់ឆ្អឹងជំនីចំនួន៩

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏ក្តុកក្តួល និងរន្ធត់យ៉ាងខ្លាំង ក្រោយប៉ូលីសចរាចរណ៍មួយរូប ដែលកំពុងតែសម្រួលចរាចរណ៍តាមផ្លូវ ត្រូវឡានធំបើកសំដៅមកបុកមួយទំហឹង កិនដៃម្ខាងយ៉ាងគួរឲ្យសង្វេគយ៉ាងខ្លាំង ទាំងនេះបើយោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញ។

មកទល់នឹងពេលនេះស្ថានភាពរបស់លោក រួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពុងតែពិបាកខ្លាំង ខណៈពេលដែលត្រូវចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ស្កេនមើលឃើញថា ឆ្អឹងជំនីរបស់លោកផ្នែកខ្លួន ត្រូវបានបាក់ចំនួន៩កន្លែងឯណោះ។ តាមរយៈដំណឹងមួយនេះបានធ្វើឲ្យមហាជនជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្ត និងអាណិតដល់លោកយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាជួបរឿងបែបនេះ ខណៈពេលដែលកំពុងធ្វើការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅលើផ្លូវ។

ទន្ទឹមនឹងនេះដែរ តាមរយៈផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបន្ថែមថាលោកនឹងធានា ចេញលើថ្លៃព្យាបាលទាំងស្រុង ចំពោះមន្ត្រីរូបនេះដែលកំពុងបំពេញការងារ និងសកម្មក្នុងការងារបែបនេះ យ៉ាងគួរឲ្យសរសើរ។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ មហាជនជាច្រើនក៏បានចូលរួមជូនពរដល់លោកគ្រប់គ្នា ឲ្យឆាប់ជាសះស្បើយពីរបួស ក្នុងករណីដ៏អាក្រក់បែបនេះពេលកំពុងតែជួយសម្រួលការងារចរាចរណ៍៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ប្រភព: www.khmerload.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ