សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមអនឡានមួយកន្លែង នៅទួលសង្កែ១ ឃាត់ខ្លួនជនសង្ស័យ៨នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ច នៃអធិការដ្ឋានគរបាលណ្ឌឫស្សីកែវ បានចុះបង្ក្រាបជាក់ស្តែងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមអនឡាន) ១កន្លែង ដែលមានទីតាំងស្ថិតនៅ ចំណុចផ្ទះលេខ១៤៨C ផ្លូវ១០៥ ក្រុមទី ២ ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​ឃាត់ឃ្លួនជនសង្ស័យបានចំនួន៨នាក់។

បើយោងតាមការរាយការរបស់មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការបង្ក្រាបទីតាំងលេងល្បែងខុសច្បាប់នេះ ឃាត់ខ្លួនបានជនសង្ស័យចំនួន ៨នាក់៖

១/ឈ្មោះ យ៉ា មី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ នៅផ្ទះមានទីលំនៅ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា រាជធានីភ្នំពេញ (អ្នកលេង) ,

២/ឈ្មោះ សុខ សូរិយា ភេទស្រី អាយុ២១ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅ សង្កាត់អូរឫស្សីកែវ៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ (អ្នកលេង)

៣/ឈ្មោះ ប៉ែក កមរា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ(អ្នកលេង)

៤/ឈ្មោះ ពិន ស្រី ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាក មានទីលំនៅ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (អ្នកលេង),

៥/ឈ្មោះ សុខ នី ភេទ ប្រុស អាយុ៤៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (អ្នកលេង)

៦/ឈ្មោះ ចាន់ វិចិត្រ្ត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌ ឫស្សីកែវ (អ្នកលេង)

៧/ឈ្មោះ ហ៊ឹម នីតា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ

៨/ឈ្មោះ ផាត់ រតនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ នៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

គួរបញ្ជាក់ផងដែរថា ក្នុងការចុះបង្ក្រាបនេះសំភារះដកហូតបានរួមមាន ៖ ម៉ូនីទ័រ ១៩ គ្រឿង ,​ កុំព្យូទ័រ ១៩ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធីនៃច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ