សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សេច​ក្តី​​បកស្រាយ​​បំភ្លឺ​​ និង​បដិសេធ​របស់​ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​

ក្រុម​ប្រតិកម្ម​រហ័ស​ និង​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ សូម​ធ្វើ​ការបកស្រាយ​​បំភ្លឺ​​ និង​បដិសេធ​ទាំង​ស្រុង​ចំពោះ​សារព័ត៌មាន​​ និង​ផេកមួយ​ចំនួន​ដែល​ចុះ​ផ្សា​យ​ព័ត៌មាន​​មិន​ពិត​ ដោយ​យករូប​​ភាព​ចាស់មកផុស ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការយល់ច្រឡំ​ ក៏​ដូចជា​ក្នុង​គោល​បំណង​បង្ខូច​កិត្តិ​យស​របស់​សមត្ថកិច្ច។

​​ ដែល​នាពេល​កន្លង​សមត្ថកិច្ច​​ នៃ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ ក្រោម​ការដឹក​នាំ​​របស់​លោក​វរសេនី​យ៍​ទោ ម៉េង វិមាន​​តារា​ បាន​អនុ​វត្ត​​​តាម​គោល​ការណែនាំ​​របស់​រដ្ឋា​ភិបាល​ ក្រសួង​​ពាក់ព័ន្ធ​ ក៏​ដូចជា​ស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ តែង​តែ​ចុះ​ដឹក​នាំ​​កម្លាំង​ជាប្រចាំ​ក្នុង​ការចុះ​ណែនាំ​​អប់រំ​ និង​ធ្វើ​កិច្ច​សន្យា​តាម​បណ្តា​ក្លឹបកំសាន្ត ខារ៉ាអូខេ ឲ្យ​បិទ និង​គោរព​តាម​បទបញ្ជា​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ