សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឃាត់ខ្លួនជនជាតិចិន១នាក់ ករណីបើក ហ្គេមបាញ់ត្រី និងបៀរចិន ខុសច្បាប់

នៅថ្ងៃទី ០៤-១២-២០១៩ វេលាម៉ោង១៥ និង០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី និងបៀរចិន) នៅចំណុចក្នុងបន្ទប់ជួលជាន់ផ្ទាល់ដី សណ្ឋាគារវិនសិននេស ផ្លូវណតប៊្រីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យឈ្មោះ លី យុំាង ភេទប្រុស អាយុ ៣៩ មុខរបរចុងភៅ ជនជាតិចិន ស្នាក់នៅបន្ទប់លេខ១០១៦ សណ្ឋាគារវិនសិននេស ផ្លូវណតប៊្រីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ដកហូតទូហ្គេមបាញ់ត្រី ០៣គ្រឿង , បៀរចិន០៤ឈុត , តុ០៣ រក្សាទុកនៅសាលាខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ