សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ច​​​​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០​១​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នៅ​សារធាតុញៀន​​

នៅ​ថ្ងៃ​ទី​២​១​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​០​៣​ម៉០​០​នាទី​​ កំលាំង​អន្តរាគមន៍​​ខណ្ឌ​ សហការ​ជាមួយ​​កំលាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២​ បាន​ចេញ​ល្បាត​ត្រួត​ពិនិត្យ​ក្នុង​មូលដ្ឋាន​​ មកដល់​ចំណុច​ផ្លូវ​លំ ក្រុម​១​៤​ ភូមិ​ឬ​ស្សី​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ទី​២​ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០​១​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នៅ​សារធាតុញៀន​​។

១​.ឈ្មោះ​ យឹម វណ្ណេត ភេទប្រុស​ អាយុ​២​៥​ឆ្នាំ​​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​តំបាញហូលផាមួង ស្នាក់​នៅ​ភូមិ​ដូង​ ឃុំ​កណ្តាល​ ស្រុក​បាទី​ ខេត្ត​កណ្តាល​ ។​

វត្ថុ​តាងដកហូត​មាន​ក្រាម​សថ្លា​ចំនួន​១​០​កញ្ចប់​(ចំនួន​០​៩​កញ្ចប់​ធំ,ចំនួន​ ០​១​កញ្ចប់​តូច)សង្ស័យ​ជាគ្រឿង​ញៀន​ ម៉ូតូ​ចំនួន​០​១​គ្រឿង​ ម៉ា​កC១​២​៥​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​​២​០​១​៨ ពាក់ស្លាក​លេខ​ តាកែវ​ 1S 2473 ទូរសព្ទដៃ​ចំនួន​០​១​គ្រឿង​(ចាស់) ។​

បច្ចុប្បន្ន​​ជនសង្ស័យ​ឈ្មោះ​ យឹម វណ្ណេត ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិ​វិធី​​៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ