សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

បន្ទាប់ពីទទួលបានខំមិនពីប្រជា​ពលរដ្ឋ សមត្ថកិច្ចបានចុះដល់ទីតាំងដែលផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់សកម្មភាពនេះភ្លាមៗ

ដោយ​អនុ​វត្ត​​​តាម​ការ​ណែនាំ​​ជាប្រចាំ​រ​បស់​ឯ​កឧ​ត្តម​​ ឧ​ត្តម​សេនីយ៍​ឯ​ក​ ស ថេត អគ្គស្នងការ​រង និង​ជាស្នងការ​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​ តែង​តែ​តាម​ដាន​ខំមិន​របស់​ប្រជា​ពលរដ្ឋ​ជាប្រចាំ​មិន​ថាថ្ងៃ​ឬ​យប់ឡើយ​ ទោះ​ជា​ម៉ោង​ ១​១​:០​០​ យប់ក្តី​ ក៏​ក្រុម​ការងារ​នៅ​តែតាម​ដាន​ ឆ្លើយ​តប ដោះស្រាយ​​ និង​មាន​វិធានការ​ណ៍​ភ្លាម​ៗ​​ជូនប្រជា​ពលរដ្ឋ​ ដែល​បាន​ខំមិន​ ឬ​ផ្ញើ​រសារចូល​មក​កាន់ផេកស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ ។​

ដូចក្នុង​យប់ថ្ងៃទី១៨ មិថុនា ២០២០ ​បន្ទាប់​ពីទទួល​បាន​ខំមិន​ភ្លាម​ ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​ តាម​ផ្តល់​ព័ត៌មាន​​ទៅ​តាម​បណ្តា​ខណ្ឌ​ ប៉ុស្តិ៍​ ភ្លាម​ៗ​​នោះ​សមត្ថកិច្ច​​បាន​ចុះ​ដល់​ទី​តាំង​​ដែល​ផឹកស៊ី​ ចាក់ធុងបាស់ បង្កសម្លេងរំខាន​ ដើម្បី​ធ្វើ​ការណែនាំ​​ អប់រំ​ និង​បញ្ឈប់​​សកម្ម​ភាព​នេះ​ភ្លាម​ៗ​​ផងដែរ​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ