សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០​៤​នាក់ ករណី​រក្សា​ទុក​ និង​ចាត់ចែង​ ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀ​ន​​

ដោយ​អនុ​វត្ត​​​ន៍​តាម​ការ​ណែនាំ​​ជាប្រចាំ​រ​បស់​ ឯ​កឧ​ត្តម​​ ឧ​ត្តម​សេនីយ៍​ឯ​ក​ ស ថេត អគ្គស្នងការ​រង និង​ជាស្នងការ​រាជធានី​ភ្នំ​ពេញ​​ កំលាំង​ជំនាញ​ខណ្ឌ​ប៉ុសិ៍្ត បាន​បើក​ការស្រាវជ្រាវ​​ជាប់ជាប្រចាំ​ចំពោះ​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់ប្រភេទ​ ជាក់ស្តែង​​នៅ​ថ្ងៃ​ទី​១​៨ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​១​៦​ ម៉៣​០​នាទី​​ កំលាំង​សមត្ថកិច្ច​​យើង​បាន​ធ្វើ​ការល្បាត​នៅ​ក្នុង​មូលដ្ឋាន​​ទៅ​ដល់ចំណុច​ផ្ទះ​បាក់បែក ផ្លូវ​រថភ្លើង​ ភូមិ​៣​ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំ​ពេញ​​ បាន​ធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០​៤​នាក់ រួម​មាន​៖

១​-ឈ្មោះ​ រស់ សាមុត ហៅកង្កែប ភេទប្រុស​ អាយុ​២​០​ឆ្នាំ​​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​ និង​ទី​លំនៅ​មិន​ពិត​ ប្រាដក ។​

២​-ឈ្មោះ​ ស្រេង ធារ៉ា ហៅជាង ភេទប្រុស​ អាយុ​២​៨ឆ្នាំ​​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​ និង​ទី​លំនៅ​មិន​ពិត​ប្រាដក ។​

៣​-ឈ្មោះ​ កឹម សុវណ្ណវីរៈ ភេទប្រុស​ អាយុ​២​៥​ឆ្នាំ​​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​ មិន​ពិត​ប្រាដក ស្នាក់​នៅ​ផ្ទះ​ជួល​ ភូមិ​ស្លែង​រលើង សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពេញ​​ ។​

៤​-ឈ្មោះ​ យ៉ែម យុងចេ ហៅចេ ភេទប្រុស​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​ មិន​ពិត​ប្រាដក ស្នាក់​នៅ​សង្កាត់​ទឹក​ល្អ​ក់ទី​១​ ខណ្ឌ​ទួលគោក​​ រាជធានី​ភ្នំ​ពេញ​​ ។​

រួម​នឹង​វត្ថុ​តាងដកហូត​៖

១​-ក្រាម​ពណ៌​សថ្លា​សង្ស័យ​ជាគ្រឿង​ញៀន​ចំនួន​០​១​កញ្ចប់​តូច(មួយ​កញ្ចប់​តូច)ជារបស់​ជនសង្ស័យ​ឈ្មោះ​ រស់ សាមុត ។​

២​-ក្រាម​ពណ៌​សថ្លា​សង្ស័យ​ជាគ្រឿង​ញៀន​ចំនួន​០​១​កញ្ចប់​តូច(មួយ​កញ្ចប់​តូច) និង​ឧ​បករណ៍​​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ ជារបស់​ជនសង្ស័យ​ឈ្មោះ​ ស្រេង ធារ៉ា ។​

ចំពោះ​មុខ​ កំលាំង​ជំនាញ​ខណ្ឌ​ ប៉ុសិ៍្ត កំពុង​បន្តការ​ស្រាវជ្រាវ​​រកបក្ខពួក​និង​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​​ អនុ​វត្ត​​​បន្តតាម​នីតិ​វិធី​​ច្បាប់​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ