សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ច​​បាន​ធ្វើ​ការស្រាវជ្រាវ​​ និង​ឃាត់​ខ្លួន​ជនសង្ស័យ​ ០​១​នាក់ករណី​ លួច​កាច់សោ​រកម៉ូតូ​

ស្តីពី​ករណី​ លួច​ ( ឆ្កឹះសោ​រចាក់ច្រវ៉ាក់ និង​កាច់សោ​រកម៉ូតូ​ ) កាលពី​ថ្ងៃ​ទី​១​២​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​០​២​និង​២​៩​នាទី​​ ត្រង់​ចំណុច​ ខាងមុខ​​ក្លីនិកឯ​កជន​ខ្មែរ​ឃីត ផ្លូវ​២​១​៧ ស្ថិតនៅ​ភូមិ​បូរីកម្មករ​ សង្កាត់​ជើង​ឯ​ក​ ខណ្ឌ​ដង្កោ រាជធានី​ភ្នំ​ពេញ​​ ។​

សមត្ថកិច្ច​​បាន​ធ្វើ​ការស្រាវជ្រាវ​​ និង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ ០​១​នាក់ ឈ្មោះ​ សុខ ជា ហៅ ម៉េង ភេទប្រុស​ អាយុ​២​១​ឆ្នាំ​​ មុខ​របរ​​មិន​ពិត​ប្រាកដ​​ ស្នាក់​នៅ​លើគំនរសម្រាមស្ទឹង​មាន​ជ័យ​ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំ​ពេញ​​ ។​

ក្រោយ​ពីធ្វើ​ការសាកសួរ​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពប្រាប់​សមត្ថកិច្ច​​ថា រូប​​គេ (ជនសង្ស័យ​) ពិតជា​បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ហុងដាឃ្លីកពណ៌​ស របស់​ជនរងគ្រោះ​​តែម្នាក់​ឯ​ង​ រួច​យកទៅ​លក់​ឱ្យ​អ្នក​ទិញឈ្មោះ​ តាចិញ្ចើម​ក្រាស់ ភេទប្រុស​ អាយុ​ប្រហែល​៤​០​ឆ្នាំ​​ តម្លៃ​​៥​០​០​ដុល្លា​រអាមេរិក​ នៅ​ម្តុំផ្សា​រអង្គតាសោ​ម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ ប្រាកដ​មែន​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ