សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នគរបាលខណ្ឌទួលគោក​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទជួញដូរ​សារធាតុ​ញៀ​ន​ដោយខុសច្បាប់

នៅ​ថ្ងៃ​ទី​១​៦​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ១​៦​:១​០​នាទី​​ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ បាន​សហការ​ជាមួយ​​កម្លាំង​អន្តរាគមន៌ នៃ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​ទួលគោក​​ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​០​២​នាក់ជាក់ ស្តែង​ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​​ ប្រព្រឹត្ត​នៅ​ចំណុច​ច្រកធ្យូង ផ្លូវ​លេខ៣​៣​៦​ ក្រុម​ទី​២​៨ ភូមិ​១​០​ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​​ រាជធានី​ភ្នំ​ពេញ​​ ។​

ជនសង្ស័យ​
១​-ឈ្មោះ​ វណ្ណ សុហេង ហៅ លីន ភេទប្រុស​ អាយុ​ ២​២​ឆាំ្ន ជនជាតិ​​ខ្មែរ មុខ​របរ​​ កម្មករ​អូសរទេះ ស្នាក់​នៅ​ផ្ទះ​ជួល​ ពុំចាំ​លេខ ផ្លូវ​បេតុង​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំ​ពេញ​​ (ជាម្ចាស់​ក្រាម​ពណ៌​សថ្លា​ សង្ស័យ​ជាគ្រឿង​ញៀន​)។​

២​-ឈ្មោះ​ ឃាន សំណាង​ ហៅ ណាង ភេទប្រុស​ អាយុ​ ៣​០​ឆាំ្ន ជនជាតិ​​ខ្មែរ មុខ​របរ​​ ពុំពិតប្រាកដ​​ ស្នាក់​នៅ​ផ្ទះ​ជួល​ ពុំចាំ​លេខ ផ្លូវ​បេតុង​ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​​ រាជធានី​ភ្នំ​ពេញ​​ ។​

វត្ថុ​តាងដែល​បាន​ចាប់យកក្រាម​សថ្លា​ចំនួន​៣​១​កញ្ចប់​ ( តូច ៣​០​កញ្ចប់​ និង​ធំល្មម ចំនួន​ ០​១​កញ្ចប់​ ) សង្ស័យ​ជាគ្រឿង​ញៀន​ និង​ កូន​កាបូប​ពណ៌​ខ្មៅ​ ឆ្នូតពណ៌​ស ចំនួន​០​១​ ។​

បច្ចុប្បន្ន​​ជនសង្ស័យ​ទាំង​ពីរ​នាក់ឈ្មោះ​ វណ្ណ សុហេង ហៅ លីន និង​ឈ្មោះ​ ឃាន សំណាង​ ហៅ ណាង កំពុង​ឃាត់​ខ្លួន​ជាបណ្តោះ​អាសន្ន​ នៅ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​ទួលគោក​​ ដើម្បី​ធើ្វការសាកសួរ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​​ ចាត់ការ​តាម​នីតិ​វិធី​​ច្បាប់​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ