សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបកស្រាយបំភ្លឺ និងបដិសេធ ចំពោះករណីកាប់គ្នានៅបឹងកេងកង មិន​មែន​​ជាករណី​ប្លន់ទេ គឺជាករណី​ទំនាស់​គ្នា​រវាង​ក្រុម​ក្មេង​ស្ទាវ២​ក្រុម​

ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​ និង​លោក​វរសេនី​យ៍​ទោ ស៊ឹម ពិសិដ្ឋ​ អធិការ​នគរ​បាល​ខណ្ឌ​បឹង​កេងកង​ សូម​ធ្វើ​ការបដិសេធ​ទាំង​ស្រុង​ចំពោះ​សារព័ត៌មាន​​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សា​យ​ថា ( មាន​ករណី​ កាប់ជិតដាច់ដៃ​ប្លន់យកម៉ូតូ​ Zoomer X នៅ​បឹង​កេងកង​ ) នៅ​ល្ងាចថ្ងៃ​ទី​១​៦​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ១​៦​:៤​០​នាទី​​ នៅ​តាម​បណ្តោយ​ផ្លូវ​ ៣​៦​០​ ។​

តាម​ពិតមិន​មែន​​ជាករណី​ប្លន់ដូចសារព័ត៌មាន​​មួយ​ចំនួន​បាន​ចុះ​ផ្សា​យ​បំភ្លើស​ពីការ​ពិត ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការយល់ច្រឡំ​ ក៏​ដូចជា​ធ្វើ​ឲ្យ​មាន​ការប៉ះ​ពាល់​ដល់សន្តិ​សុខ​សង្គម​នោះ​ទេ ជាក់ស្តែង​​ជាករណី​ទំនាស់​គ្នា​រវាង​ក្រុម​ក្មេង​ស្ទាវ២​ក្រុម​ដែល​ដេញ​កាប់គ្នា​ដោយ​ប្រើ​កាំបិត​បុ័ងតោ ដែល​បណ្តា​ល​ឲ្យ​របួស​ទាំង​សងខាង ពេល​នេះ​ក្មេង​ដែល​រងរបួស​​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​ទៅ​មន្ទី​រ​ពេទ្យ​ និង​ម៉ូតូ​ត្រូវ​បាន​យកទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​បឹង​កេងកង​ ។​

សូម​អ្នក​ប្រើ​ប្រាស់​ហ្វេសបុក ក៏​ដូចជា​សារព័ត៌មាន​​មួយ​ចំនួន​ សូម​ស្រាវជ្រាវ​​រកប្រភព​នៃ​ព័ត៌មាន​​ឲ្យ​បាន​ច្បាស់​លាស់​ជាមុនសិន មុននឹង​ធ្វើ​ការផុសជាសាធា​រណ: ព្រោះ​ថាការផុសព័ត៌មាន​​មិន​ពិត​ វាអាចធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការយល់ច្រឡំ​ ប៉ះ​ពាល់​ដល់កិត្តិ​យស​បុគ្គល និង​អង្គភាព​ ជាពិសេស​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់សន្តិ​សុខ​សង្គម​ផងដែរ​ ។​

សូម​សិក្សា​ពីប្រភព​ និង​ស្រាវជ្រាវ​​ឲ្យ​បាន​ច្បាស់​លាស់​ មុននឹង​ផុស កុំ​ត្រឹម​តែចង់បាន​ល្បី​ ចង់បាន​ស៊ែ និង​ចង់បាន​ឡាច ៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ