សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចផ្លាកលេខរថយន្ត

នៅពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម៉ោង១៦:៣០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចផ្លាកលេខរថយន្ត នៅចំណុចមុខផ្ទះ១៧២ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ ចំណែកជនរងគ្រោះឈ្មោះជិន ស្រីឡេន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឈ្មោះ យី សំអុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាកToyota Pruis ពណ៌ស នៅចំណុចកើតហេតុ រួចចូលដេកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ឈ្មោះ យី សំអុល និងឈ្មោះតុលា ជិះកង់១គ្រឿង ពណ៌ស មកឈប់ក្បែរ រួចជនសង្ស័យឈ្មោះតុលា យកទួរណឺវីសលួចដោះផ្លាកលេខរថយន្តរបស់ជនរងគ្រោះ រួចនាំគ្នាគេចខ្លួនបាត់។ លុះដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម៉ោង១៦:៣០នាទី ជនរងគ្រោះឃើញជនសង្ស័យឈ្មោះយី សំអុល នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ក៏ឃាត់ខ្លួនប្រគល់សមត្ថកិច្ច។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ