សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន

នៅថៃ្ងទី១៦ ខែសីហា ឆាំ្ន២០២១វេលាម៉ោង២០:០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ជាក់សែ្តង ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ៣៣៦ក្រុម២៨ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១-ឈោ្មះ សំ វណ្ណះ ភេទប្រុស អាយុ២៩ឆាំ្ន ជនជាតិខែ្មរ មុខរបរ កម្មករអូសរទេះផ្សារដើមគរ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកថា (ជាម្ចាស់ថ្នាំ)។
២-ឈោ្មះ ម៉ៃ ស៊ីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល លេខ២៩Zក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖​ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៧កញ្ចប់តូច និងថង់​ប្លាស្ទិក ពណ៍ខ្មៅ សំរាប់ច្រកគ្រឿងញៀន ចំនួន០១, ទូរស័ព្ទ ចំនួន០២គ្រឿង ម៉ាក់ iphone6 ចំនួន០១ និងម៉ាក់ Nokia 1280 ចំនួន០១។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ