សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីគាស់ជញ្ជាំងឃ្លាំងលួចម៉ាស៊ីនត្រជាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបន្ថែមទៀត

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់បន្ថែមទៀត ករណីប្រើទួណឺវ៉ីសគាស់ជញ្ជាំងស័ង្កសីឃ្លាំង លួចក្បាលម៉ាស៊ីនត្រជាក់ និងកញ្ជ្រែងកំដៅម៉ាស៊ីនត្រជាក់ នៅចំណុចឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

ជនសង្ស័យឃាត់ខ្លួនចំនួន២នាក់បន្ថែមទៀត៖
១-ឈ្មោះផាំ យ៉ាំងគូ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ។
២-ឈ្មោះអាស់ ម៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត ប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿងម៉ាក Panasonic និង Toshiba នៅក្នុងឃ្លាំង ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ០៧នាក់ ឈ្មោះសា អាពូកើត, ឈ្មោះ ង្វៀង យ៉ាំងចាយ, ឈ្មោះ ពៅ, ឈ្មោះ គូ, ឈ្មោះ គួ, ឈ្មោះ យ៉ាវ និងឈ្មោះ ដំរី នាំគ្នាជិះទូកឈើ ០២គ្រឿង មកឈប់ច្រាំងទន្លេក្រោយឃ្លាំង រួចនាំគ្នាយកទួណឺវ៉ីសគាស់ជញ្ជាំងស័ង្កសីឃ្លាំង លួចក្បាលម៉ាស៊ីន០៥គ្រឿង និងកញ្ច្រែងកំដៅម៉ាស៊ីនត្រជាក់១០គ្រឿង នាំគ្នាគេចខ្លួន។

លុះដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី សមត្ថកិច្ចបាន​បើក​ការ​ស្រាវជ្រាវ ឈាន​ដល់​ការ​ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ឈ្មោះ សា អាពូកើត និងឈ្មោះ ង្វៀង យ៉ាងចាយ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបន្តស្រាវជ្រាវ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនបានបក្ខពួកចំនួ០២នាក់ទៀត ឈ្មោះផាំ យ៉ាំងគូ និងឈ្មោះ អាស់ ម៉ាត់ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ