សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ

កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះវ៉េង ស្រៀង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ២ស្ទួន ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ លី វីបុល ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ៣៦១ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទី ជនរងគ្រោះទុកទូរស័ព្ទដៃម៉ាក iPhone ១២ Pro Max ពណ៌ខៀវ ក្នុងឃ្លុបម៉ូតូ រួចអ៊ុតសក់ឲ្យភ្ញៀវ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ឈ្មោះ លី វីបុល និងឈ្មោះហើម ជិះកង់ពណ៌ក្រហមមកឈប់ក្បែរ លួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះ រួចជិះកង់គេចខ្លួន។

លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ម៉ោង១២:៣០នាទី សមត្ថកិច្ចធ្វើការស្រាវជ្រាវស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី វីបុល នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាក iPhone ១២ Pro Max ពណ៌ខៀវ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ