សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនសង្ស័យជនសង្ស័យម្នាក់ ករណីលួចម៉ូតូមានសណ្តោងរឺម៉ក

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនសង្ស័យជនសង្ស័យម្នាក់ ករណីលួចម៉ូតូមានសណ្តោងរឺម៉ក នៅចំណុចមុខផ្ទះជួល ផ្លូវ៣០ម៉ែត្រ ក្រុម៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ទេព ធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ នៅផ្ទះជួល ផ្លូវ៣០ម៉ែត្រ ក្រុម៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកលក់ដូរ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀក ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមុខរបរ មិនពិតប្រាកដ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

ហេតុការណ៍៖ នៅវេលាម៉ោង ០៣:៣០នាទីទៀបភ្លឺ ជនរងគ្រោះបានយកម៉ូតូម៉ាក MC មានសណ្តោងរឺម៉ក មិនមានផ្លាកលេខ មកចតនៅមុខផ្ទះជួល ផ្លូវ៣០ម៉ែត្រ ក្រុម៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) រួចជនរងគ្រោះចូលទៅសម្រាកក្នុងផ្ទះ បន្ទាប់មកជនរងគ្រោះចូលបន្ទប់ទឹកដើម្បីបត់ជើងតូច ក៏ឮសម្លេងបញ្ជេះម៉ូតូ ភ្លាមៗនោះជនរងគ្រោះចេញមកមើលម៉ូតូសណ្តោងរឺម៉ករបស់ខ្លួន ស្រាប់តែឃើញជនសង្ស័យ ចំនួន០២ នាក់ បានជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក និងមិនចាំស្លាកលេខមកធ្វើសកម្មភាពលួចយកម៉ូតូសណ្តោងរឺម៉ក។

ខណៈនោះជនរងគ្រោះឃើញទាន់ក៏ជិះម៉ូតូដេញតាមពីក្រោយ និងស្រែកឲ្យគេជួយរហូតដល់ចំណុចមុខស្ថានីយ៍បូមទឹកស្អុយ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក៏មានប្រជាពលរដ្ឋនៅក្បែរនោះឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សៀក ពិសិដ្ឋ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង។ ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ណាក់ បានជិះម៉ូតូរត់គេចខ្លួនបាត់។

វត្ថុតាងចាប់យក៖ ម៉ូតូចាស់ ០១គ្រឿងម៉ាក MC មានសណ្តោងរឺម៉ក មិនមានផ្លាកលេខរបស់ជនរងគ្រោះ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនងគ្រោះវិញតាមការស្នើសុំ។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ