សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចយកម៉ូតូ

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចយកម៉ូតូ នៅចំណុចមុខផ្ទះ០៣៣ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះអឿ រិនដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឃាត់ខ្លួនចំនួន ០២នាក់៖
១-ឈ្មោះដោ ដោក ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះថោង សុវណ្ណឌី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

មុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូម៉ាក Suzuki Nex នៅចំណុចកើតហេតុ និងទុកកូនសោជាប់នឹងម៉ូតូ រួចចូលក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ០២នាក់ខាងលើ ជិះម៉ូតូ០១គ្រឿង មកឈប់ក្បែររួចលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។ ក្រោយ​ពី​បាត់ម៉ូតូជន​រង​គ្រោះ​បាន​មក​ប្តឹង​នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ លុះដល់ម៉ោង១២:៣០នាទី ថ្ងៃដដែល សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ សហការជាមួយនគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួន បានជនសង្ស័យទាំង០២នាក់ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងដកហូត៖​ ម៉ូតូចំនួន ០២គ្រឿង (ម៉ាក Suzuki Nex ពណ៌ស ជារបស់ជនរងគ្រោះ, ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ