សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មិត្តភាព ឃាត់ខ្លួនពាក់ព័ន្ធករណីលួចគាស់ផ្ទះយកសម្ភារៈ

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មិត្តភាព ឃាត់ជនសង្ស័យចំនួន២នាក់ ករណីលួចគាស់ផ្ទះយកសម្ភារៈ នៅចំណុចផ្ទះលេខ១២៦Eo ផ្លូវ១៣៤ ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

១-ជនសង្ស័យឈ្មោះ ហៀង សារុន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ មុខរបររើសអេតចាយ (ប្រើប្រាស់គ្រឿងញៀន)។

២-ជនសង្ស័យឈ្មោះ ពៅ ចាន់ថន ភេទប្រស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្សារឌុយម៉ិច សង្កាត់មនោរម្យ ខណ្ឌ៧មករា (ប្រើប្រាស់គ្រឿងញៀន)។

ហេតុការនេះកើតឡើងប្រហែលម៉ោង១១យប់ ប្រជាពលរដ្ឋបានទូរស័ព្ទប្រាប់ទៅជនរងគ្រោះឈ្មោះដៅ ឆេង ថាមានលឺសម្លេងក្តុងក្តាំងក្នុងផ្ទះ នៅចំណុចកើតហេតុ ដែលជនរងគ្រោះបានចាក់សោចោល និងដាក់ស្លាកលក់។ ពេលជនរងគ្រោះបានមកដល់ហើយចាក់សោរចូលទៅក្នុងផ្ទះ ក៏ប្រទះឃើញជនសង្ស័យម្នាក់ រត់ចេញពីក្នុងផ្ទះ ហើយផ្លោះរបងចូលផ្ទះដែលគេទុកចោលនៅក្បែរនោះ ភ្លាមនោះជនរងគ្រោះ ក៍បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មិត្តភាព ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំមកទីស្នាក់ការប៉ុស្តិ៍។

សម្ភារៈបាត់បង់៖ មាស៊ីនត្រជាក់ ចំនួន៧គ្រឿង, កុំព្យូរទ័រ ចំនួន៣គ្រឿង, ទ្វារឈើ ៧សន្លឹក, កូនសោរជញ្វៀន ចំនួន៣, ម៉ាឡេត ចំនួន១, ដែកកាប់ ចំនួន១។​

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ