សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នៅព្រឹកនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ដែលបើកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ ទៅតុលាការពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា

នៅព្រឹកនេះវេលាម៉ោង ៧:៣០នាទី អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ថូ ធវ៉ាន់ថង ភេទប្រុស ទៅតុលាការ ដែលបើកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនដែលបើកបរម៉ូតូក្នុងល្បឿនលឿនមកបុកសមត្ថកិច្ច កាលពីយប់ថ្ងៃទី១២ នៅពេលដែលសមត្ថកិច្ចចម្រុះនៃអធិការខណ្ឌបឹងកេងកង កំពុងតែបំពេញការងារលេីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។

ជនបើកបរក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ដែលបង្កឲ្យមន្ត្រី២នាក់រងរបួស ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ