សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីឆក់ទ្រព្យសម្បត្តិតាមផ្លូវសាធារណៈ

នៅថ្ងៃទី០៨  ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១  ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីឆក់ទ្រព្យសម្បត្តិតាមផ្លូវសាធារណៈ នៅចំណុចភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១  ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឃាត់ខ្លួនរួមមាន​៖

១-ឈ្មោះផាត មិថុនា ភេទប្រុស  មុខរបរជាងប៉ះកង់ មានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

២-ឈ្មោះចាន់ វឍ្ឍនវិបុល ភេទប្រុស មុខរបរសិស្ស មានទីលំនៅខណ្ឌឫស្សីកែវ។

៣-ឈ្មោះចំរើន ថុនា ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

៤-ឈ្មោះភឿន សុភ័ក្រ្ក ដាវីត ភេទប្រុស មុខរបរសិស្ស ស្នាក់នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សម្ភារៈដកហូតរួមមាន ៖ ម៉ូតូចំនួន ២គ្រឿង  និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ