សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់យកខ្សែបង្គោលភ្លើងបំភ្លឺផ្លូវ

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់យកខ្សែបង្គោលភ្លើងបំភ្លឺផ្លូវ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឆៃលី សម្បត្តិ ហៅ ញ៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៥:០០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងយកដង្កាប់ទៅកាត់ខ្សែភ្លើង ដែលតភ្ជាប់ទៅផ្ទាំងប៉ាណូ និងបង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ឃើញដូចនោះសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍។

វត្ថុតាងចាប់យក៖ ដង្កាប់ចំនួន០២ដើម ជារបស់ជនសង្ស័យ និងខ្សែភ្លើងកាត់ផ្តាច់ជាកំណាត់ៗ មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ