សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវនិងឃាត់ខ្លួន

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៥:៣០នាទីព្រឹក ក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ជនរងគ្រោះ និងគំរាមយកម៉ូតូ បានសម្រេចត្រង់ចំណុចផ្លូវលេខ១០០៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រួចគេចខ្លួនបាត់ លុះមកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៥:៥០នាទីព្រឹក ក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ជនរងគ្រោះ និងគំរាមយកម៉ូតូបានសម្រេចមួយលើកទៀត នៅត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន ០៤នាក់  និងដកហូតម៉ូតូចំនួន ០៣គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ