សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

មាន​ករណី​អគ្គិភ័យមួយ​កើតឡើង នៅ​ក្នុង​មូលដ្ឋាន​​សង្កាត់​បឹង​កក់ទី​១​ ខណ្ឌ​ទួលគោក​​ រាជធានី​ភ្នំ​ពេញ​​

នៅ​ថ្ងៃ​ទី​១​៣​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ១​៩​:៣​០​នាទី​​ មាន​កើត​ករណី​អគ្គិភ័យមួយ​ឆេះ នៅ​ចំណុច​សណ្ឋាគារ​ ណៃ អ៊ីន (NIGHT-IN) (ជាន់ទី​៤​) ដែល​មាន​ទី​តាំង​​ផ្ទះ​លេខ១​៥​០​Eo ផ្លូវ​ លេខ២​៨៩​ ក្រុម​ទី​៥​២​ ភូមិ​១​៣​ សង្កាត់​បឹង​កក់ទី​១​ ខណ្ឌ​ទួលគោក​​ រាជធានី​ភ្នំ​ពេញ​​ ។​ ម្ចាស់​ទី​តាំង​​មាន​ ឈ្មោះ​ ឡុង​ បុប្ផា​ ភេទស្រី​ អាយុ​៥​៣​ឆ្នាំ​​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​ បើក​សណ្ឋាគារ​ ណៃ អ៊ីន (NIGHT-IN) ស្នាក់​នៅ​ផ្ទះ​លេខ១​៥​០​Eo ផ្លូវ​លេខ២​៨៩​ ក្រុម​ទី​៥​២​ ភូមិ​១​៣​ សង្កាត់​បឹង​កក់ទី​១​ ខណ្ឌ​ទួលគោក​​ រាជធានី​ភ្នំ​ពេញ​​ ។​

អគ្គិភ័យបាន​ឆេះបន្ទប់​ដេកជាន់ទី​៤​ របស់​ជាងភ្លើង​បុគ្គលិក​របស់​សណ្ឋាគារ​ដែល​ចាក់សោ​រចោល​ , ខូចខាត​ពូកដេកមួយ​ ឆេះរោលពិដាន និង​សំភារ​:មួយ​ចំនួន​ ។​

អគ្គិភ័យនេះ​ប្រើ​ប្រាស់​រថយន្ត​សម្រាប់​បាញ់​ពន្លត់​របស់​ការិ​យាល័យ​​នគរ​បាល​បង្កា​រពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​​របស់​ស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ ហើយ​បាន​រលត់​ជាស្ថាពរ​ នៅ​វេលា​ម៉ោង​២​០​:១​៥​នាទី​​ នាថ្ងៃ​-ខែ​-ឆ្នាំ​​ដដែល​ ។​

  

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ