សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឯ​កឧ​ត្តម​​ ឃួង ស្រេង អភិ​បាល​រាជធានី​ភ្នំ​ពេញ​​ បាន​ចុះ​សួរ​សុខទុក្ខ​មន្ត្រី​​ដែល​រងគ្រោះ​​ថ្នាក់​ចរាចរ​ណ៍​​កាលពី​យប់ថ្ងៃ​ទី​១​២​

នៅ​រសៀលថ្ងៃ​ទី​១​៣​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ ឯ​កឧ​ត្តម​​ ឃួង ស្រេង អភិ​បាល​នៃ​គណ:អភិ​បាល​រាជធានី​ភ្នំ​ពេញ​​ បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​មន្ត្រី​​អន្តរាគមន៍​​២​នាក់ ដែល​រងគ្រោះ​​ថ្នាក់​ចរាចរ​ណ៍​​កាលពី​យប់ថ្ងៃ​ទី​១​២​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ នៅ​ពេល​កំពុង​តែបំពេញ​​ភារ​កិច្ច​​អនុ​វត្ត​​​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៍​​ផ្លូវ​គោក​ ដែល​បង្កឡើង​ដោយបុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មកបុកសមត្ថកិច្ច​​ដែល​បណ្តា​ល​ឲ្យ​មន្ត្រី​​ម្នាក់​របួស​ធ្ងន់​ និង​ម្នាក់​ទៀត​រងរបួស​​ស្រាល​ ។​

ក្នុង​ឱកាស​នោះ​ដែរឯ​កឧ​ត្តម​​អភិ​បាល​បាន​បង្ហាញ​ការសោ​កស្តាយដែល​ជនបង្ក បើក​បរ​មិន​គោរព​ច្បាប់​ បើក​ល្បឿន​លឿន​ មកបុកសមត្ថកិច្ច​​បណ្តា​ល​ឲ្យ​គ្រោះ​ថ្នាក់​ដូច្នេះ​​ ជាពិសេស​​ឯ​កឧ​ត្តម​​អភិ​បាល​ក៏​បាន​នាំ​យក​ជាថវិកា​មួយ​ចំនួន​ដើម្បី​ជួយ​ឧ​បត្ថម្ភ​ដល់មន្ត្រី​​ទាំង​២​នាក់ ដើម្បី​ជួយ​សម្រាលដល់ការ​សម្រាក​ព្យាបាល​នេះ​ផងដែរ​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ