សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចយកម៉ូតូ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចយកម៉ូតូ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខធានាគារអេស៊ីលីដា ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ែន សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើឡានក្រឡុកបេតុង ក្រុមហ៊ុនជូធាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ អ៊ុង ដាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ជាអ្នកផ្សំគំនិត។
២-ឈ្មោះ សឹក គីរីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកសាច់គោ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ជាអ្នកផ្សំគំនិត។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៥:៣០នាទី ទាបភ្លឺ មានជនសង្ស័យចំនួន ០៦នាក់ ប្រើប្រាស់មធ្យោបាយ ម៉ូតូ០៦គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលយកម៉ូតូរបស់ជនរងគ្រោះ មិនបានសម្រេច។ ក្រោយកើតសមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន២នាក់ ហើយបក្ខពួកចំនួន០៤នាក់ទៀតរត់គេចខ្លួន។

សម្ភារៈបន្សល់ទុក៖ អាវុធខ្លី០១ដើម ម៉ាកk59 ពណ៌ទឹកប្រាក់ បង់០១ , គ្រាប់០៧គ្រាប់ , ក្រាមសថ្លា០៥កូនថង់តូច , កាតគ្រីម៉ូតូ០៦សន្លឹក , ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន របស់ជនសង្ស័យ និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ IL-7734 ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ តាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ