សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគ្គិភ័យឆេះឃ្លាំងមួយកន្លែង នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ​បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន

នៅវេលាម៉ោង១៥:៣០នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃ្លាំងមួយកន្លែង ស្ថិតនៅផ្លូវលំ ភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះអស់សម្ភារៈដូចជា ម៉ាស៊ីនបាញ់ថ្នាំចំនួន ០២គ្រឿង, ម៉ាស៊ីនត្រជាចំនួន ០២គ្រឿង រួមទាំងសម្ភារៈផ្សេងទៀតនៅក្នុងឃ្លាំង ០១ចំនួនធំទៀត និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖

+ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន ស្មើនឹង ៤៨ម៉ែត្រគូប។
+ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖
– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើរនឹង២០ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន សើ្មនឹង១៦ម៉ែត្រគូប។
– រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៦ឡាន ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើរនឹង២៤ម៉ែត្រគូប។
– រថយន្តអគ្គិភ័យក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១ឡាន មិនបានប្រើប្រាស់ទឹក។
-រថយន្តអគ្គិភ័យខេត្តកណ្តាយ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរនិង០៦ម៉ែត្រ។
-រថយន្តអគ្គិភ័យខេត្តកៀនស្វាយ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើរនិង០៣ម៉ែត្រ។
-រថយន្តអគ្គិភ័យអូឡាំព្យាចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើ០៨ម៉ែត្រគូប។
-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើ១០ម៉ែត្រ។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងមានរបួសចំនួន២នាក់ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១៦:៣០នាទឺល្ងាច នាថ្ងៃដដែល៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ