សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កិច្ចប្រជុំវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាពគ្រប់គ្រងក្មេងទំនើង របស់អធិការដ្ឋាននគរបាល ខណ្ឌចំការមន

នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ១៣:០០នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាល ខណ្ឌចំការមន បានបើកកិច្ចប្រជុំ ស្តីពីការកែសម្រួលតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ របស់អធិការនគរបានលក្រុង ស្រុក ខណ្ឌ, វាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាព គ្រប់គ្រងក្មេងទំនើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារសេនាធិការ ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជីញចូលរួមពីលោកនាយ-នាយរងការិយាល័យ កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ,លោកអធិការ, លោក-លោកស្រីអធិការរង ,នាយរងផ្នែកសេនាធិការ , នាយផ្នែកគ្រឿងញៀន និងនាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងលោកនាយប៉ុស្តិ៍ទាំង ៥ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌចំការមន៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ