សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគ្គិភ័យឆេះហាងមួយកន្លែង ស្ថិតនៅខណ្ឌចំការមន បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន ​ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ និង៤០នាទី មានករណីអគ្គិភ័យឆាបឆេះនៅហាងយីហោ យ៉ាឃុន កាយ៉ា ថូស នៅចំណុចផ្ទះលេខ២៩ ផ្លូវលេខ២៩៤ ក្រុមទី២៣ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយធ្វើឲ្យខូចខាត ផ្ទុះកន្ទុយម៉ាស៊ីនត្រជាក់ ០៥គ្រឿង។

តាម​ប្រភពពី​​សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់​អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់​អគិ្គភ័យជាច្រើន​គ្រឿង៖
-ក្រសួងមហាផ្ទៃ ០១ គ្រឿង
-ទីក្រុងកោះពេជ្រ ០៤ គ្រឿង
-ស្នងការនគរបាលរាជធានីភ្នំពេញ ០៣គ្រឿង ហើយប្រើប្រាស់ទឹកអស់ ចំនួន ០៣ឡាន

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១១៖00នាទីព្រឹក នាថ្ងៃដដែល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ