សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម អញ្ជើញ​ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ មកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានបំពេញបែបបទ​ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុងសង្កាត់ទាំង ៧ ក្នុងខណ្ឌពោធិ៍សែនជ័យ សរុបចំនួន០៨នាក់ ប្រុស០៧នាក់ ស្រី០១នាក់៕

​ទោះបី​យ៉ាងណា​ កម្លាំង​ជំនាញ​ផ្នែក​អត្ដសញ្ញាណ​កម្ម​ នៅ​តែ​បន្ដ​​ផ្ដល់បំរើសេវា​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​តាម​លក្ខខណ្ឌ​នៃ​ការ​កំណត់​របស់​ច្បាប់​ ពិសេស​អ្នក​បាត់​ ឫ​ខុស​លក្ខណៈ​បច្ចេកទេស​ជាដើម​។

ក្នុងឱកាសនោះផងដែរ កម្លាំង​ជំនាញក៏បានផ្សពផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យ លាងដៃជាមួយអាកុល​ឬ ជែ​ល និង​ពាក់​ម៉ាស​ការពារឲ្យបាន​ត្រឹមត្រូវ និង​ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការរីករាយដាលនៃជំងឺកូវីដ១៩៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ