សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយក​​ថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យលោកសង្ឃ

ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ នាយការិយាល័យបណ្តុះបណ្តាល ព្រមទាំងមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ នាំយកគ្រឿងបរិភោគមួយចំនួន ព្រមទាំងថវិកា ជូនលោកអនុសេនីយ៍ឯក នួន​ ថុន នាយផ្នែកកម្មវិធីសិក្សា ដែលបានវះកាត់បូសអន្ទុងក្នុងពោះវៀន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃ។

ក្នុងឱកាសនេះដែរ លោកអនុសេនីយ៍ឯក ក៏បានគោរពនិងថ្លែងអំណរគុណ ចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលមានជម្ងឺមិនថាបុរស ឬ ស្ត្រី ឯកឧត្តមតែងយកចិត្តទុក្ខដាក់គ្រប់ពេល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ