សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នៅ​សល់ ២​២​ថ្ងៃ ទៀត​ទេ នឹង​មាន​ការផាកពិន័យទ្រង់ទ្រាយ​ធំ លើសេវាសាធា​រណ:ដឹក​ជញ្ជូន​ផ្លូវ​គោក​ហួស​សុពលភាព​

កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ បើយោងតាម​​ក្រសួង​​សាធា​រណការ​ និង​ ដឹង​ជញ្ជូន​ បាន​ឱ្យ​ដឹង នៅ​សល់​ប្រមាណ​តែ ២​២​ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ នឹង​អនុ​វត្ត​​​ការផាកពិន័យ​​ទ្រង់ទ្រាយ​ធំ លើសេវាសាធា​រណ:ដឹក​ជញ្ជូន​ផ្លូវ​គោក​ដែល​ហួស​សុពលភាព​។​

សូម​ជូនដំណឹង​នេះ សូមបងប្អូន​សាធា​រណជន​ទាំង​អស់​ សូម​មេត្តា​រួសរាន់មកធ្វើ​ការបន្តសុពលភាព​សេវា​សាធា​រណ: ឱ្យ​បាន​មុនថ្ងៃ​ទី​ ០​១​ ខែ​កក្កដា​ ឆ្នាំ​​ ២​០​២​០​ ខាងមុខ​​ ចៀសវាង​រងការ​ផាកពិន័យ​​ ។​

សម្រាប់​ការពិន័យ​​លើសេវាសាធា​រណ:ដឹក​ជញ្ជូន​មាន​ដូចជា​៖
១​- លិខិត​អនុ​ញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​
២​- ការចុះ​បញ្ជី​រថយន្ត​ AT (រថយន្ត​នាំ​ចូល​​ក្រោម​របប​អនុ​ញ្ញាត​នាំ​ចូល​​បណ្តោះ​អាសន្ន​) ឡើង​វិញ
៣​- ការត្រួត​ពិនិត្យ​លក្ខណ:បច្ចេក​ទេស​យានយន្ត​គ្រប់ប្រភេទ​ និង​អាជីវកម្ម​ត្រួត​ពិនិត្យ​លក្ខណៈ​​បច្ចេក​ទេស​យានយន្ត​
៤​- បណ្ណបើក​បរ​យានយន្ត​ វិញ្ញា​បនបត្របញ្ជា​ក់​សមត្ថភាព​គ្រូ​ប​ង្រៀន​​បើក​បរ​យានយន្ត​ និង​លិខិត​អនុ​ញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​បង្រៀន​​បើក​យានយន្ត​ ៕

 ប្រភព: Facebook Page ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ