សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ពិធីសំណេះសំណាល និងប្រគល់សិក្ខាកាមចុះកម្មសិក្សា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ មានកម្មពិធីសំណេះសំណាល និងប្រគល់សិក្ខាកាមចុះកម្មសិក្សាតាមបណ្តាឣង្គភាពរៀងខ្លួន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកនាយការិយាល័យ ចំណុះផែនធនធានមនុស្ស លោកនាយរងការិយាល័យ នគរបាលពន្លត់ឣគ្គីភ័យ និងសង្គ្រោះ លោកឣធិការរង ទទួលបន្ទុកផ្នែកសេនាធិការចំនួន៩ខណ្ឌ និងមន្ត្រីពាក់ព័ន្ធផងដែរ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ