សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកស្រី ឆេង សារ៉េត តំណាងលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ រួមទាំងក្រុមការងារយែនឌ័រ ចុះទៅសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺ

ដោយមានការចង្អុលដឹកនាំពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី លោកស្រី ឆេង សារ៉េត តំណាងលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធានក្រុមការងារយេនឌ័រ បានសហការជាមួយអង្គភាពសាមី (អធិកាដ្ឋាននគរបាល ខណ្ឌបឹងកេងកង) តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួសុខទុក្ខលោកស្រីអនុសេនីយ៍ឯក លីវ សោភ័ណ្ណារា ឋានៈមន្ត្រីខណ្ឌបឹងកេងកង ព្រមទាំងនាំយកនូវថវិកា និងសម្ភារៈមួយចំនួនរបស់ឯកឧត្តមស្នងការ និងក្រុមការងារ ជូនដល់លោកស្រីអនុសេនីយ៍ឯក។

ក្នុងឱកាសនេះដែរ លោកស្រីអនុសេនីយ៍ឯក លីវ សោភ័ណ្ណារា ក៏បានគោរពនិងថ្លែងអំណរគុណចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលមានជម្ងឺមិនថាបុរស ឬ ស្ត្រី ឯកឧត្តមតែងយកចិត្តទុក្ខដាក់គ្រប់ពេល។ ដូចនេះដើម្បីតបស្នងនូវគុណបំណាច់ទាំងនេះ សូមគោរពជូនពរឯកឧត្តមស្នងការ ទទួលបាននូវសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ