សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា

នៅថ្ងៃ ទី២១ ខែតុលា ឆ្នាំ2020 ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឬស្សី២, អូរឬស្សី៣ និងអូរឬស្សី៤ ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់មាន សុវត្តិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាល និងផ្តល់នូវសៀវភៅស្នាក់ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។

សរុបរួមជាលទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣ បានចំនួន៤៥ខ្នងផ្ទះ មនុស្ស២៣០នាក់ ស្រី១០៥នាក់ អាយុ១៨ឆ្នាំឡើង ១៨៧នាក់ ស្រី៩២នាក់។

គោលនយោបាយ ភូមិ-សង្កាត់មាន សុវត្តិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាលរូមមាន៖

១- គ្មានសកម្មភាព លួច ឆក់ ប្លន់គ្រប់ប្រភេទ។
២- គ្មានការផលិត ការចែកចាយ នឹងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
៣- គ្មានអំពើអនាចារ្យ ការជួញដូរស្រ្តីនឹងកុមារនឹងអំពើហិង្សាក្នុងគ្រួសារ ។
៤- គ្មានក្មេងទំនើង។
៥- គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
៦- គ្មានគ្រោះចរាចរណ៏ ។
៧- គ្មានគ្រោះថ្នាក់ដោយដោយសារ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ។
៨-មានវិធានការទប់ស្កាត់ គ្រប់គ្រង នឹងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកប ដោយប្រសិទ្ធភាព។
៩- គ្មានការត្រួតពិនិត្យខុសច្បាប់ ។

ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយពីវិធីការពារជម្ងឺឆ្លងកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ