សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងចម្រុះខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា

នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ គ ណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ លោក ប្រាក់ ហាក់ ប្រធានប្រជាការពារ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា តាមដងផ្លូវដែលមានការកកស្ទះដូចជា តាមបណ្តោយផ្លូវលេខ១៦៤ ផ្លូវលេខ១០៩ ផ្លូវលេខ២០៧ និងផ្លូវលេខ២១១ ណែនាំដល់ប្រជាពលរដ្ឋ ដែលយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារ:ផ្សេងៗ ឲ្យលក់បណ្តោះអាសន្ន១/៣ ដោយទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើង ធ្វើចរាចរណ៍បាន និងដេីម្បីបញ្ចៀសការកកស្ទះ។ ហើយបងប្អូនមួយចំនួនមានការចូលរួមហការ តាមការណែនាំរបស់សមត្ថកិច្ចជំនាញ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ