សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកវរសេនីយ៍ ឯក នេត ស៊ីថុន អធិការនគរបាល ខណ្ឌ៧មករា ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយក​​ថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៣:00នាទី កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ ឯក នេត ស៊ីថុន អធិការនគរបាល ខណ្ឌ៧មករា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិកា ៨០០,០០០រៀល (ប៉ែតស៊ិបម៉ឺនររៀល) និងសម្ភារៈមួយចំនួន​ ប្រគល់ជូនដល់លោកអនុសេនីយ៍ឯក ពុធ ប៊ុណ្ណា នាយរង ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលិត នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា មានជំងឺលើសឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។

នៅពេលសួរសុខទុក្ខ ក្រុមគ្រួសារលោកអនុសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអធិការ ដែលយកចិត្តទុកដាក់ដល់មន្រី្ត ដែលមានជំងឺ និងជួបការលំបាក៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ