សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមប្រតិភូ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ ព្រមទាំងនាំយក ថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារសិក្ខាកាម កំពុងសិក្សានៅប្រទេសវៀតណាម

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០ នាទីព្រឹក ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក
ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផែនការងារធនធានមនុស្ស បានចាត់តាំងក្រុមប្រតិភូ ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារសិក្ខាកាម ដែលកំពុងបំពេញការសិក្សាវគ្គបណ្តុះបណ្តាលរយៈពេលវែង នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលនានា ចំណុះក្រសួងនគរបាលវៀតណាម ចំនួន០២គ្រួសារ ដឹកនាំដោយលោក វរះសេនីយ៍ឯកហុង ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រុមប្រតិភូបានពន្យល់ណែនាំឲ្យមានភាពកក់ក្តៅ ដល់ក្រុមគ្រួសារសិក្ខាកាម ដែលកំពុងសិក្សារយៈពេលវែងនៅប្រទេសវៀតណាម ដែលមានការលំបាកក្នុងការធ្វើដំណើរទៅមកក្នុងអំឡុងពេលពិភពលោកជួបបញ្ហាជម្ងឺ កូវីត១៩ និងបាននាំយកអំណោយជាសម្ភារ និងថវិកាមួយចំនួនរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ ជូនដល់គ្រួសារ សិក្ខាកាម៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ