សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ផ្ទុះធុងហ្គាស ជិតសាលាបឋមសិក្សាទួលសង្កែ មិនបង្កអោយមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ

នៅព្រឹកថ្ងៃទី 02 ខែកក្តដា ឆ្នាំ2020 មានករណីផ្ទុះធុងហ្គាសនៅជិតសាលាបឋមសិក្សា ទួលសង្កែ ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ពន្លត់បង្ការអគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ យើងបានអន្តរាគមន៍បាញ់ទឹកអោយរលត់ទាំងស្រុងហើយនៅពេលនេះ។

ក្នុងការពន្លត់នេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២គ្រឿង ដោយប្រើប្រាស់អស់ទឹក ចំនួនមួយឡាន ។

ប្រតិបត្តិការ ខាងលើនេះ មិនបង្កអោយមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ។

បើបងប្អូនប្រជាពលរដ្ឋ បានជួប ឬឃើញហេតុការណ៍អគ្គិភ័យកើតឡើង សូមទំនាក់ទំនងមកកាន់លេខ 666 ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ