សេចក្តីបកស្រាយបំភ្លឺបន្ថែម ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសបុកឈ្មោះ អុឹម សុភាព
ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់លាស់អំពីករណីចុះផ្សាយចោទប្រកាន់មកលើសមត្ថកិច្ចរបស់ហ្វេសបុកឈ្មោះ អុឹម សុភាព នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ខណ្ឌដង្កោ បានដឹកនាំមន្ត្រីដើម្បីសួរសុខទុក្ខលោកអនុសេនីយ៍ឯក អុឹម ធាវី ដែលទើបចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅផ្ទះក្នុងឱកាសនោះក្រុមការងារបានយកជាសម្ភារ: និងថវិកាចំនួន ២,៣០០,០០០រៀល មកជួយឧបត្ថម្ភផងដែរ ។
លោកអនុសេនីយ៍ឯក អុឹម ធាវី បានសម្តែងការសោកស្តាយ ដែលសមាជិកម្នាក់របស់ក្រុមគ្រួសារគាត់មិនដឹងព័ត៌មានច្បាស់លាស់ បែរជាចុះផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ម្យ៉ាងវិញទៀតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិផងដែរ ។
លោក អុឹម ធាវី សូមធ្វើការបដិសេធ និងច្រាលចោលទាំងស្រុងចំពោះព័ត៌មានមិនពិតដែលបានចុះផ្សាយលើហ្វេសបុកឈ្មោះអុឹម សុភាព ដែលធ្វើការចោទប្រកាន់ដោយខ្លួនឯងផ្ទាល់មិនដែលបានទទួលព័ត៌មានអ្វីសោះពីក្រុមគ្រួសារ។
លោក អុឹម ធាវី បានបញ្ជាក់បន្ថែមថា លោកពិតជាមានការសប្បាយរីករាយ និងអរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរួមការងារទាំងអស់ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុក្ខដាក់យ៉ាងខ្លាំងដល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់។ ជាពិសេសទាំងនៅពេលជួបគ្រោះថ្នាក់ ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងពេលចេញពីមន្ទីរពេទ្យមកសម្រាកនៅផ្ទះតែងតែមានការយកចិត្តទុកដាក់ សួរសុខទុក្ខ និងជួយឧបត្ថម្ភជាប្រចាំ ជាពិសេសគឺជាការផ្តល់កម្លាំងចិត្តមួយយ៉ាងខ្លាំងដល់រូបគាត់ដែលត្រូវបានថ្នាក់ដឹកនាំ និងមន្ត្រីរួមការងារទាំងអស់យកចិត្តទុកដាក់ដល់សុខទុក្ខរបស់គាត់ ៕