សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

មេប៉ូលីសទី​ក្រុង​​ អាតាឡាន់តា បាន​លាលែង​ពីតំណែង​ បន្ទាប់​ពីប៉ូលីសបាន​បាញ់សម្លាប់បុរសជនជាតិស្បែកខ្មៅម្នាក់

នៅ​ពេល​ដែល​លោក​ រីសឆាត ប៊្រុក បាន​ដេកលក់​ ខណៈ​ពេល​គាត់​កំពុង​ទិញអាហា​រនៅ​ឯ​ហាង Wendy’s Drive-through ប៉ូលីសក៏​បាន​មកដល់​ ក៏​កើត​មាន​ការប្រតាយប្រតប់រវាង​ប៉ូលីស និង​លោក​ប្រ៊ុក។​ រវាង​មាន​ការប្រតាយប្រតប់ លោក​ប្រ៊ុក ក៏​បាន​ឆក់យកបាន​កាំភ្លើង​ឆក់ (Taser Gun) ពីប៉ូលីស រួច​ក៏​រត់។​ នៅ​ពេល​ដែល​ប៉ូលីសរត់ដេញ​តាម​ ក៏​បាន​បាញ់​សម្លាប់​លោក​តែម្តង​។​ ហេតុ​ការណ៍​​នេះ​បាន​បង្កចលាចល​នៅ​ក្នុង​ទី​ក្រុង​​។​

ទី​ក្រុង​​អាតាឡាន់តា៖ ម្ភៃបួនម៉ោង​បន្ទាប់​ពីប៉ូលីសស្បែកស បាន​បាញ់​សម្លាប់​បុរស​ជនជាតិ​​ស្បែកខ្មៅ​ម្នាក់​ នៅ​ខាងក្រៅ​ហាងលក់​អាហា​រលឿន​ (Fast-food restaurant) ចៅ​ហ្វាងក្រុង​អាតាឡាន់តា បាន​ប្រកាស​កាលពី​ថ្ងៃ​សៅថា មេប៉ូលីសបាន​លាលែង​ពីតំណែង​ និង​អំពាវនាវ​ឲ្យ​មាន​ការបញ្ឈប់​​ការងារ​ប៉ូលីសដែល​ពាក់ព័ន្ធ​នឹង​ការបាញ់​សម្លាប់​បុរស​ស្បែកខ្មៅ​នោះ​។​

ការបាញ់​សម្លាប់​បុរស​ស្បែកខ្មៅ​រូប​​នេះ​ បាន​ជម្រុញ​ឲ្យ​ប្រជា​ជន​ចេញ​មក​ធ្វើ​ការតវ៉ា​ប្រឆាំង​ចំពោះ​អំពើ​ហឹង្សារបស់​ប៉ូលីស និង​មាន​ការដុតភ្លើង​នៅ​តាម​ដងវីថី និង​ក្បែរ​ភោជ​នីយដ្ឋាន​​ ដែល​ជាកន្លែង​កើត​ហេតុ​ ជម្រុញ​ឲ្យ​ក្រុម​ប៉ូលីសធ្វើ​ការតបត ដោយ​ការបាញ់​ឧ​ស្ម័ន​ទឹក​ភ្នែក​ និង​គ្រាប់​បែកហ្វ្លាស (Flash Grenade) ដើម្បី​បំបែក​ហ្វូង​អ្នក​តវ៉ា​។​

អាជ្ញាធរ​បាន​និយាយ​ថា លោក​ រីសឆាត ប៊្រុក ដែល​មាន​អាយុ​ ២​៧ឆ្នាំ​​ បាន​ព្យាយាម​រត់គេច​ពីប៉ូលីសកាលពី​យប់ថ្ងៃ​សុក្រ​ បន្ទាប់​ពីធ្វើ​តេស្ត​រកសារធាតុស្រវឹង​ និង​បាន​ឆក់យកកាំភ្លើង​ឆក់ពីមន្រ្តី​ប៉ូលីសម្នាក់​ អំឡុង​​ពេល​ប្រតាយប្រតប់។​ ចៅ​ហ្វាយ​​ក្រុង​ លោក​ស្រី​ បត់ថុម បាន​និយាយ​ថា បើតាម​​រូប​​ភាព​ពីកាមេរ៉ា​សុវត្ថិ​ភាព​ បាន​បង្ហាញ​ថា លោក​ប្រ៊ុក ហាក់ដូចជា​បាន​បាញ់​កាំភ្លើង​ឆក់មកលើប៉ូលីស ដែល​កំពុង​រត់តាម​គាត់​។​ ប៉ុន្តែ​លោក​ស្រី​នៅ​តែគិត​ថា​ សកម្ម​ភាព​នេះ​មិន​អាច​ធ្វើ​ឲ្យ​ប៉ូលីសមាន​សិទ្ធប្រើ​ប្រាស់​អាវុធ​ក្នុង​ការបាញ់​សម្លាប់​គាត់​នោះ​ទេ។​

គួរ​រំលឹក​ផងដែរ​ថា បន្ទាប់​ពីការ​ស្លាប់​របស់​លោក​ ចច ហ្វ្លយ ដោយ​សារតែកងកម្លាំង​ប៉ូលីស ធ្វើ​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង​ទូទាំង​​សហរដ្ឋ​អាមេរិក​ និង​ជម្រុញ​ឲ្យ​មាន​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងកម្លាំង​ប៉ូលីស និង​ក្រុម​អ្នក​តវ៉ា​។​

ប្រភព​៖ ញូយ៉កថាម

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ